SE4HC Logo

គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស

អភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីអភិវឌ្ឍសង្គមពុទ្ធិ

កិច្ចប្រជុំស្ដីពីវឌ្ឍនៈនៃការអនុវត្តការងាររបស់គម្រោង SE4HC ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ភាពជាដៃគូ · 11 កញ្ញា 2026

កិច្ចប្រជុំស្ដីពីវឌ្ឍនៈនៃការអនុវត្តការងាររបស់គម្រោង SE4HC ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនៈនៃការអនុវត្តការងារ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគ្រប់គ្រងគម្រោង និងលោកស្រី Annika Lawrence ប្រធានប្រតិភូធនាគារអភិវឌ្ឍអាស៊ី (ADB) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍអាស៊ី ប្រធាន​ផ្នែក​បច្ចេកទេស មន្ត្រី​អនុវត្ត​គម្រោង និង​ទីប្រឹក្សា​បច្ចេកទេស​នៃ​គម្រោង SE4HC សរុបប្រមាណ ៣០នាក់ នៅបន្ទប់ប្រជុំគម្រោងជាន់ទី៦ នៃអគាររដ្ឋបាលថ្មីចៅពញាហុក និងតាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះមានពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹង (១) កិច្ចការលទ្ធកម្មគម្រោងឆ្នាំ២០២៦និង២០២៧ (២)ផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៧ (៣)ការអនុវត្តកម្មវិធីពន្លឿន (Fast-Track Program) មុខវិជ្ជាសេដ្ឋកិច្ចឌីជីថល និងគណិតវិទ្យាអនុវត្ត ដែលសហការជាមួយមហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM-DE) និង (៤)ការរៀបចំមជ្ឈមណ្ឌលទិន្នន័យអប់រំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

#SE4HC https://www.facebook.com/share/p/1DZWhVdCpa/

ចែករំលែក Facebook Telegram